FOX News : Health

The Moscow Times - Independent News From Russia

Top stories - Google News

March 01, 2021

ស្ត្រេ​ស​អាចធ្វើអោយ​ពិបាក​ដល់​បេះដូង​ស្ត្រី​ជា​ង​បេះដូង​បុរស

 Rasmei News, 

March 1, 2021


ការស្រាវជ្រាវបាននិយាយថាថា លំហូរ​ឈាម​នៃ​បេះដូង​កើនឡើង​ចំពោះ​បុរស​នៅពេលដែល​ពួកគេ​មាន​បញ្ហា​ស្ត្រេ​ស ប៉ុន្តែ​មិន​ប្រែប្រួល​អ្វី​ទាំងអស់​ចំពោះ​ស្ត្រី​។​

​អ្នកស្រាវជ្រាវ​បាន​វាស់​ចង្វាក់បេះដូង សម្ពាធ​ឈាម និង​លំហូរ​ឈាម​ចំពោះ​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ ១៧​នាក់ ដែល​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​ចំពោះ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី អោយ​សម្រាក និង​អោយ​ពួក​គេ​គិត​ពី​មុខវិជ្ជា​គណិតវិទ្យា​មួយចំនួន ៣​នាទី​។ អំឡុងពេល​នៃ​ការ​មាន​ស្ត្រេ​ស​ក្នុងការ​ធ្វើ​ការងារ​គណិត​វិទ្យា​នេះ អ្នកស្រាវជ្រាវ​បាន​ជម្រុញ​អោយ​អ្នកចូលរួម​ធ្វើអោយបាន​ប្រញាប់ និង​បញ្ជាក់​ថា​ពួកគេ​បាន​ធ្វើ​ខុស​សូម្បីតែ​ពួកគេ​បាន​ធ្វើ​ត្រូវ​ក៏ដោយ​។​

ពេល​សម្រាក បុរស និង​ស្ត្រី​បាន​បង្ហាញ​ពី​ភាព​ខុសប្លែក​គ្នា​បន្តិច​នៃ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​លំហូរ​ឈាម​នៃ​បេះដូង​។ អំឡុងពេល​នៃ​ការធ្វើ​មុខវិជ្ជា​គណិតវិទ្យា គ្រប់​អ្នកចូលរួម​ទាំងអស់​មា​ន​ការកើនឡើង​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​។ លំហូរ​ឈាម​នៃ​បេះ​ដូង​បាន​កើន​ឡើង​ផងដែរ​ចំពោះ​បុរស​អំឡុងពេល​ធ្វើ​នោះ ប៉ុន្តែ​មិន​ប្រែប្រួល​ទេ​ចំពោះ​ស្ត្រី​។​

​អ្នកដឹកនាំ​នៃ​ការស្រាវជ្រាវ ឆេស​ស្តឺរ រ៉ា​យ (Chester Ray) បាន​និយាយថា ការរកឃើញ​បាន​និយាយថា ស្ត្រី​អាច​ងាយ​នឹង​មាន​បញ្ហា​បេះដូង​ស្របពេល​ដែល​មាន​ស្ត្រេ​ស​គ្របដណ្តប់​ពីលើ ហើយ​អាច​ពន្យល់បាន​ថា​តើ​ហេតុ​អ្វី​ស្ត្រី​ទំនោរ​ជា​មាន​បញ្ហា​បេះដូង​បន្ថែម​បន្ទាប់ពី​មាន​ស្ត្រេ​ស​ដូច​ជា បាត់បង់​ចំណង់​ផ្លូវភេទ​ជាដើម​។​

​លទ្ធផល​បាន​ចុះ​ជា​ពិន្ទុ​ថា​តើ​ស្ត្រេ​ស​ដែល​ប៉ះពាល់​ដល់​ខួរក្បាល​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា​។​

​រ៉ា​យ​បាន​និយាយថា ការបន្ថយ​ស្ត្រេ​ស​គឺជា​រឿង​សំខាន់​ចំពោះ​អ្នក​រាល់គ្នា​៕

In full: https://www.rasmeinews.com/archives/438466

No comments:

ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិនៅកម្ពុជា

ILOSTAT

UNESCO - Building peace in the minds of men and women

UN Women – News

WHO/Europe | News feed

Farms. Food. Future.

UNIDO Capacity Development Programme

អង្គការសហប្រជាជាតិនៅកម្ពុជាផ្នែកកម្មវិធី និង ជំនួយ

Human Rights Council - Session 37 - Latest additions

United Nations

UNHCR | The UN Refugee Agency

UNAIDS - Epidemiology

UN-Habitat

ស្ថាប័ន UN ដទែទៀទ


United Nations Assistance to the Khmer Rouge Trials

World Bank Blogs

IMF eLibrary - News

UNCTAD Virtual Institute - UNCTAD Virtual Institute

World Heritage Centre News

Model WTO

International Organization for Migration