Pages - Menu

December 02, 2020

សុភាសិតបុរាណជប៉ុន ដែលស្ថិតនៅក្នុងបេះដូងជនជាតិជប៉ុន

ខាងក្រោមនេះ គឺជាឧត្តមគិត ដែលជាសុភាសិតបុរាណជប៉ុន ដែលស្ថិតនៅក្នុង បេះដូង ជនជាតិជប៉ុន ដែលយើងអាចយល់ដឹងបានខ្លះៗអំពី របៀបដែលពួកគេគិត របៀបដែលពួកគេ យល់ឃើញ ដែលធ្វើអោយពួកគេក្លាយជាជាតិសាសន៍ដែលខ្លាំងក្លាបែបនេះ។ 

1)    ប្រសិនបើបញ្ហាអាចដោះស្រាយបាន វាគ្មានតម្លៃអ្វីនឹងត្រូវព្រួយបារម្ភអំពីវានោះទេ។ ប្រសិនបើវាមិនអាចដោះស្រាយបាន វាកាន់តែគ្មានប្រយោជន៍នឹងត្រូវព្រួយបារម្ភអំពីវា។

 

2)    យកពេលវេលាដើម្បីគិត, បណ្តាក់ទុនដើម្បីធ្វើសកម្មភាព។ នៅពេលដែលអ្នកបានធ្វើដូច្នេះហើយ ឈប់គិត។

 

3)    កុំឃាត់អ្វីដែលកំពុងចាកចេញ! កុំដេញចាប់អ្វីដែលកំពុងមកដល់។

 

4)    លឿន មានន័យថា ទៅមុខតិចៗ ដោយគ្មានការអាក់ខាន។

 

5)    ធ្វើសត្រូវនឹងមនុស្សល្អ ប្រសើរជាង ធ្វើមិត្តភក្តិនឹងមនុស្សអាក្រក់។

 

6)    មិនមានបុគ្គលអស្ចារ្យម្នាក់ណាដែលមិនមានមនុស្សធម្មតានៅក្បែរខ្លួនពួកគេឡើយ។

 

7)    អ្នកទាំងឡាយណា ដែលមានមហិច្ចតាខ្លាំងចង់ឡើងទីខ្ពស់ នឹងគិតពីវិធីកសាងជណ្តើរ។

 

8)    ប្ដីនិងប្រពន្ធ គួរតែដូចជា ដៃនិងភ្នែក: នៅពេលដែលដៃឈឺ ភ្នែកចាប់ផ្តើមយំ; ហើយនៅពេលដែលភ្នែកយំ ដៃនឹងជូតទឹកភ្នែកចេញ។

 

9)    ព្រះអាទិត្យ មិនបានដឹងថានរណាត្រូវ នរណាខុសនោះទេ។ វា បញ្ចេញរស្មីដោយគ្មានគោលបំណងចង់បានអ្វី និង ផ្ដល់នូវភាពកក់ក្ដៅដល់មនុស្សទាំងអស់គ្នា។

 

.

10) កង្កែបនៅក្នុងអណ្ដូង មិនស្គាល់ភាពអស្ចារ្យនៃសមុទ្រ។

 

11) ការធ្វើដំណើរដ៏វែងឆ្ងាយមួយ តែងតែចាប់ផ្តើមដោយ ជំហានខ្លីមួយ។

 

12) អ្នកដែលផឹក មិនបានដឹងពីគ្រោះថ្នាក់នៃស្រា; អ្នកដែលមិនផឹក មិនបានដឹងពីអត្ថប្រយោជន៍របស់វា។

13) បើទោះបីជាដាវមួយដើម ត្រូវបានយកមកប្រើតែម្តងក្នុងមួយជីវិត, វាគួរតែត្រូវបានដាក់ក្នុងស្រោមគ្រប់ពេលវេលា។

 

14) ផ្កាស្រស់ស្អាត មិនផ្ដល់ផ្លែល្អ។

 

15) ទុក្ខព្រួយ ប្រៀបដូចជាសម្លៀកបំពាក់ចាស់រហែក, អ្នកគួរតែងតែទុកវាចោលនៅផ្ទះ។

 

16) នៅពេលដែលមនុស្សម្នាក់ មានស្នេហា, សូម្បីតែស្លាកស្នាមដែលសល់ពីជម្ងឺអុចស្វាយ ក៏នៅតែមើលឃើញស្រស់ស្អាតដូចជា ស្នាមខួចនៅលើថ្ពាល់។

 

17) គ្មាននរណាម្នាក់ជំពប់ដួល ស្របពេលដែលខ្លួនកំពុងនៅលើគ្រែហើយនោះទេ។

 

18) ពាក្យល្អមួយម៉ាត់ អាចរក្សាអ្នកអោយបានកក់ក្តៅសម្រាប់រយៈពេលបីខែនៃរដូវរងា។

 

19) តែងតែ ទុកផ្លូវអោយមនុស្សល្ងីល្ងើ និងមនុស្សឆ្កួត

 

20) ប្រសិនបើអ្នកចង់គូរសាខាមួយ, អ្នកត្រូវតែស្តាប់ដង្ហើមនៃខ្យល់បក់។

 

21) ចូរពិនិត្យមើលអោយបានប្រាំពីរដង មុនសង្ស័យនរណាម្នាក់។

 

22) ធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាច ហើយទុកអ្វីដែលនៅសេសសល់អោយទៅ វាសនា។

 

23) ភាពស្មោះត្រង់ហួសហេតុពេក ជាញឹកញាប់ ខិតចូលទៅដល់ព្រំប្រទល់នៃភាពល្ងង់ខ្លៅ។

 

24) សំណាង នឹងតែងតែមកដល់ក្នុងផ្ទះដែលសំណើច។

 

25) អ្នកដែលទ្រាំអត់ធ្មត់បាន កន្លះម៉ោង យូរជាងគូប្រជែងរបស់ខ្លួន អាចសម្រេចបាននូវជ័យជម្នះ។

 

26) ដរាបណា ដុំថ្ម អាចហែលទឹកបាន, ស្លឹក នឹងលិចចូលទៅក្នុងទឹក។

 

27) សូម្បីតែសត្វស្វា ក៏អាចធ្លាក់ចុះពីលើដើមឈើរបស់ពួកវា។

 

28) តែត្រជាក់ និងបាយត្រជាក់ យើងអាចធន់ទ្រាំបាន; អ្វីដែលទ្រាំមិនបាន គឺ ភាពរំខានដោយត្រជាក់ និងពាក្យគំរោះគំរើយ។

 

29) ប្រសិនបើអ្នក មិនចូលទៅក្នុងគុហាសត្វខ្លា, អ្នក នឹងមិនចាប់កូនរបស់វាបានឡើយ។

 

30) ប្រសិនបើស្ត្រីម្នាក់ចង់បានអ្វីមួយ នាងនឹងឡើងលើភ្នំដើម្បីទទួលបានវា។

 

.

 

31) សួរគេមួយសំណួរ អ្នកអាចមានអារម្មណ៍អាម៉ាស់សម្រាប់ពេលបច្ចុប្បន្ន។ មិនបានសួរ និង មិនបានដឹងមានន័យថា អ្នកនឹងមានអារម្មណ៍ថាមានការអាម៉ាស់ ពេញមួយជីវិតរបស់អ្នក។

 

32) តាមធម្មតា សិប្បករអាក្រក់ម្នាក់ មិនដែលធ្វើថូមួយដែលល្អឥតខ្ចោះបាននោះទេ។

 

33) ផែនដី តែងតែរឹង បន្ទាប់ពីមានភ្លៀង។

 

34) ទន្លេដែលជ្រៅបំផុត ទឹកហូរស្ងៀមស្ងាត់។


 

.

No comments:

Post a Comment