Pages - Menu

November 09, 2020

ហេតុអ្វីបានជាពិធីបុណ្យឯករាជ្យត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ? តើវិមានឯករាជ្យសាងសង់ឡើងនៅឆ្នាំណា?

 ក្រោយពេលការទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមន៍បារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ត្រូវបានបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ។

វិមានឯករាជ្យសាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។

វិមានឯករាជ្យ កាលពីមុនគេហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់មូលចរាចររវាងមហាវិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។

In full: http://m.freshnewsasia.com/index.php/en/localnews/176594-2020-11-08-16-11-56.html

No comments:

Post a Comment