Pages - Menu

October 29, 2020

“សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”


 MOE, Oct. 27, 2020

មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអន្តរជាតិ ដែលទទួលបន្ទុកការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានរៀប​ចំ​សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤។  ​នេះជាលើកទី១ហើយ ដែលក្រសួងបានធ្វើជាលក្ខណៈអន្តរជាតិ ព្រោះមាន​ទីប្រឹក្សាជាតិ និងអន្តរជាតិ ចូលរួមបង្កើតជារបាយការណ៍ ដែលអាចប្រើប្រាស់ជាអន្តរជាតិ។


 ផលប្រយោជន៍របស់របាយការណ៍ គឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល សម្រាប់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ទាំងអស់ប្រើប្រាស់ ដើម្បីយើងអាចមានទិន្នន័យរួមមួយ​ក្នុងការប្រើប្រាស់។​​  បរិស្ថាន គឺជាការងារពហុវិស័យ និងពហុជំនាញ ដែលក្នុងន័យនេះ តម្រូវ​ឱ្យមានការចូលរួមផ្តល់គំនិតយោបល់មតិ ក៏ដូចជា ការចែករំលែកទិន្នន័យ ព័ត៌មាន​គ្នាសម្រាប់​ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ។

របាយការណ៍នេះមានរួមបញ្ចូលនូវប្រធានបទសំខាន់ៗចំនួន៧គឺ 

  1. គុណភាពខ្យល់ 
  2. ការប្រែប្រួលអាកាសធាតុ 
  3. ជីវចម្រុះ (ព្រៃឈើ និងសត្វព្រៃ) 
  4. ទឹកសាប 
  5. ដី (ការប្រើប្រាស់ដី និងគុណភាពដី) 
  6. សំណល់ (សំណល់រឹង និងសំណល់រាវ) និង
  7. សុវត្ថិភាពចំណីអាហារ។

 In full: https://www.moe.gov.kh/index/26883


 

 

No comments:

Post a Comment